បុ

បុ

Disco បុរាណ កម្ពុជា ឆៃយាំ แบบไทย 中国 Pinpeat with Taphon with Mohoari ,Saw Duang . Male vocals

02:46

Songtext

បុ

បុប្ផាជាប់ទង ចិត្តប៉ងស្មោះស្មាក់
ស្រស់កែវវលាក់ ស្នេហ៍បងជំពាក់លើស្រី
ដើរចេញមិនរួច ចិត្តគួចលួចស្នេហ៍ចរណៃ
ញាប់ញ័រហាក់រទៃ ខ្លាចស្រីមានម្ចាស់រក្សា ។
 ផ្កាពេញក្រពុំ ក្លិនងំជាប់ប្រាណ
វង់ភ័ក្ត្រកល្យាណ ប្រៀបបាននឹងដួងចន្ទថ្លា
ចង់ស្ទុះទៅថ្នម បីបមអូនក្នុងហត្ថា
បងសូមបេះផ្កា ថែរក្សាមិនឲ្យស្រពោន ។
ហេតុអ្វី បានជាស្រីនាងនៅស្ងៀម
មិនស្ដីធ្វើឫកអឹមអៀន
ឲ្យបងក្រំក្រៀមព្រោះតែអូន
បើមិនប្រណី បងច្បាស់រីងរៃស្គមខ្លួន
កុំឲ្យបងក្ស័យព្រោះស្ងួន
នឹមនួនសូមអូនមេត្តា ។
ផ្កាអូនមានឆោម ប្រលោមចិត្តបង
លួចស្នេហ៍នួនល្អង មួហ្ម៉ងចង់ស្និតកាយ៉ា
ធ្វើម្ដេចនឹងបាន បើខ្ពស់ដូចដួងតារា
សូមចិត្តបុប្ផា អូនមេត្តាដល់ស្នេហ៍បងផង ។
ផ្កាអូនមានឆោម ប្រលោមចិត្តបង
លួចស្នេហ៍នួនល្អង មួហ្ម៉ងចង់ស្និតកាយ៉ា
ធ្វើម្ដេចនឹងបាន បើខ្ពស់ដូចដួងតារា
សូមចិត្តបុប្ផា អូនមេត្តាដល់ស្នេហ៍បងផង ។