Paroles
បុ
បុប្ផាជាប់ទង ចិត្តប៉ងស្មោះស្មាក់ ស្រស់កែវវលាក់ ស្នេហ៍បងជំពាក់លើស្រី ដើរចេញមិនរួច ចិត្តគួចលួចស្នេហ៍ចរណៃ ញាប់ញ័រហាក់រទៃ ខ្លាចស្រីមានម្ចាស់រក្សា ។ ផ្កាពេញក្រពុំ ក្លិនងំជាប់ប្រាណ វង់ភ័ក្ត្រកល្យាណ ប្រៀបបាននឹងដួងចន្ទថ្លា ចង់ស្ទុះទៅថ្នម បីបមអូនក្នុងហត្ថា បងសូមបេះផ្កា ថែរក្សាមិនឲ្យស្រពោន ។ ហេតុអ្វី បានជាស្រីនាងនៅស្ងៀម មិនស្ដីធ្វើឫកអឹមអៀន ឲ្យបងក្រំក្រៀមព្រោះតែអូន បើមិនប្រណី បងច្បាស់រីងរៃស្គមខ្លួន កុំឲ្យបងក្ស័យព្រោះស្ងួន នឹមនួនសូមអូនមេត្តា ។ ផ្កាអូនមានឆោម ប្រលោមចិត្តបង លួចស្នេហ៍នួនល្អង មួហ្ម៉ងចង់ស្និតកាយ៉ា ធ្វើម្ដេចនឹងបាន បើខ្ពស់ដូចដួងតារា សូមចិត្តបុប្ផា អូនមេត្តាដល់ស្នេហ៍បងផង ។ ផ្កាអូនមានឆោម ប្រលោមចិត្តបង លួចស្នេហ៍នួនល្អង មួហ្ម៉ងចង់ស្និតកាយ៉ា ធ្វើម្ដេចនឹងបាន បើខ្ពស់ដូចដួងតារា សូមចិត្តបុប្ផា អូនមេត្តាដល់ស្នេហ៍បងផង ។